Friday, January 12, 2018

របៀបធ្វើបាយឆាកាពិបែបថៃ

#គ្រឿងផ្សំ
- បង្គារក្រៀម
- ពងទា ២ ឬ ៣ គ្រាប់
- អង្ករ ២០០ ក្រាម
- ខ្ទឹមក្រហម ២ ឬ ៣ កម្ពឹស
- ខ្ទឹមសរ ជីវ៉ាន់ស៊ុយ
- សាច់ជ្រូក ៣០០ ក្រាម
- កាពិ ១ ស្លាបព្រាបាយ
- ខ្លាញ់ ១ ស្លាបព្រាបាយ
- ស្ករស ១ ស្លាបព្រាកាហ្វេ
- ទឹកស៊ីអីវ១ ស្លាបព្រាបាយ
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- ប្រេងខ្យង ១ ស្លាបព្រាបាយ
- ស្វាយ ឈូសជាសរសៃៗ
- ម្រេច
#វិធីធ្វើ
- លាងអង្ករឲ្យស្អាតដាក់ដាំឲ្យស្រួយល្មម
- បង្គារក្រៀម បំពងអោយស្រួយ
- ចៀនពងទារួច កាត់ជាសរសៃៗ
- ខ្ទឹមក្រហមហាន់ស្ដើងៗសាច់ជ្រូកលាងឲ្យស្អាតហាន់ជា បន្ទះស្តើងៗ ឬ ដុំៗ តាមការចូលចិត្ត
- ចិញ្ច្រាំខ្ទឹមដាក់ខ្ទះអោយក្ដៅចាក់ខ្លាញ់ចូល និងខ្ទឹមសរចញ្ចាំ ចូលឆាអោយឈ្ងុយដាក់កាពិចូលដាក់ទឹកថែមន្តិច បន្ទាប់មកចាក់បាយចូលឆាឲ្យសព្វជាមួយកាពិដួសដាក់ទុកមួយអន្លើរ។
- ចាក់ខ្លាញ់ចូលក្នុងខ្ទះឲ្យក្តៅ ដាក់ខ្ទឹមស ម្រេច នឹងជីវ៉ានស៊ុយបុកហើយ ដាក់ចូលឆាអោយឈ្ងុយ មួយសន្ទុះចាក់សាច់ជ្រូកចូលបន្ថែម ស្ករស ទឹកស៊ីអ៊ិវខាប់ និង ប៊ីចេង ប្រេងខ្យង ភ្លក់រស់ជាតិតាមចូលចិត្ត៕
- ម្ហូបឆ្អិនហើយ រៀបចំ រៀបដាក់ចាន ដូចក្នុងរូបភាពជាការស្រេច។
ដោយអ្នកស្រី: សុខ សំណាង Sok Samnang







·   0

Thursday, January 4, 2018

របៀបធ្វើ សាច់មាន់ស្ពៃខ្មៅ

ប្រភព ស៊ូ ដារ៉ា
-----------------
#គ្រឿងផ្សំមាន
- មាន់មួយក្បាល ( លាងទឹកអោយស្អាត យកទៅស្ងោរ អោយឆ្អិនរួចបេះយកតែសាច់ )
- ស្ពៃខ្មៅ 1kg ( លាងទឹកអោយស្អាត យកតែធាង រួចយកទៅស្រុះទឹកក្ដៅអោយឆ្អិនបន្តិច )
- ខ្ទឹមស កាត់ក្បាលបកសំបកចេញ ( លាងទឹកអោយស្អាត ចិញ្ច្រាំអោយម៉ត់រួចយកទៅបំពងអោយឆ្ងុយ )
- ការ៉ុតមួយមេឺម ( លាងទឹអោយស្អាត ចិតសំបកចេញ ហាន់ជាបន្ទះស្ដេីងៗ រួយយកទៅស្រុះទឹកក្ដៅអោយឆ្អិនបន្តិច )
- សាឡាត់មួយដេីម ( លាងទឹកអោយស្អាយបេះវាទុកយកទៅទ្រនាប់ពីក្រោមចានសាច់មាន់ស្ពៃខ្មៅ )
- ជីរវាន់ស៊ុយ ( លាងទឹកអោយស្អាត កាត់យកតែគល់ ទុកបំពងជាមួយ ឈេីអែម ផ្កាចន្ទ័ ខ្ទឹមសចិញ្ច្រាំ ឯស្លឹក- ទុកវាសំរាប់លាយជាមួយសាច់មាន់ )
- ទឹកសីុអីុវ
- ប្រេងខ្យង
- ប្រេងល្ង
- បីចេង
- ស្ករស ( ដាក់បន្តិចបានហេីយ )
1. យកធាងស្ពៃខ្មៅ លាយជាមួយខ្ទឹមបំពងរួចទុកមួយអន្លេីរ។
2. ដាក់ខ្ទះអោយក្ដៅ ចាក់ប្រេងឆារចូល អោយក្ដៅ ដាក់ខ្ទឹមសចិញ្ច្រាំ.គល់ជីរវាន់ស៊ុយ.ឈេីអែម.ផ្កាចន្ទ័ ចូលលីងអោយឆ្ងុយចាក់ទឹកសីុអីុវ ប្រេងខ្យង ប្រេងល្ង បីចេង ស្ករស រួចដាក់ទឹកធម្មតាចូលបន្តិច ភ្លក់រស់ជាតិតាមចំណូលចិត្ត ទុកអោយពុះបន្តិច បិតភ្លេីង រួចចាក់ទឹកជ្រលក់ចូលចានធំល្មមយកសាច់មាន់ដាក់ចូលទឹកជ្រលក់ច្របល់អោយសព្វដាក់ ស្ពៃខ្មៅ ការ៉ុត ស្លឹកជីរវាន់ស៊ុយ គ្នារួចសង្កត់អោយសព្វគ្នាបន្តិចរួចទុកមួយអន្លេីរសិន។
3. យកចានរៀបសាឡាត់ ដាក់ពីរលេីចានរួចយកចានដែលមានស្ពៃខ្មៅនឹងសាច់មាន់ដែលផ្សំគ្រឿងរួចមកចាក់ផ្កាប់ពីរលេីចានដែលរៀបសាឡាត់រួច ម្ហូបនេះជាម្ហូបត្រជាក់យេីងអាចរៀបរួចហេីយយកទៅដាក់ទូរទឹកកក អោយត្រជាក់ៗ បន្តិចសឹមយកមកបរិភោបក៏បាន មិនបាច់ក៏បាននោះជាការស្រេច។
ប្រភព ស៊ូ ដារ៉ា


·   0

របៀបធ្វើផ្អកអង្គរលីងសាច់ជ្រូកបីជាន់

#គ្រឿងផ្សំ
- សាច់ជ្រូកបីជាន់ ឬ សាច់គោក៏បាន ១គីឡូ
- ស្ករត្នោត1ស្លាបព្រាបាយ
- បីចេងមួយស្លាបព្រាបាយ
- អង្គរលីងកន្លៈកំប៉ុង
- រំដេងបុក ៣ដុំ
- អំបិលគ្រូស 2ខាំ មិនយកអំបិលម៉ត់ទេ
#វិធីធ្វើ
១- សាច់ជ្រូកបីជាន់លាងទឹកអោយស្អាតជា ជាបន្ទៈស្ដើងៗ កាត់ប្រវែងម្រាមដៃ។
២- យកសាច់ជ្រូកទៅប្រឡាក់ជាមួយ អំបិលគ្រូសទុករយៈពេល5ថ្ងៃ។
៣- គ្រប់5ថ្ងៃយកសាច់ជ្រូកគឺយើងអាច​ចាប់ផ្តើមចាវវាបាន យកមកលាយបញ្ចូលគ្នា ជាមួយ ស្ករត្នោត បីចេង រំដេង អង្គរលីង រួចរៀបដាក់ចូលក្នុង ក្រឡ ឬ ក្នុងកែវ ទុករយៈពេល9ឬ 10ថ្ងៃ ទើបអាចចៀន អាំង ចំហុយ បាន។
ប្រភព ស៊ូ ដារ៉ា





·   0