Friday, December 22, 2017

អាហាឆ្ងាញ់ ការីភ្លៅមាន់ដំឡួងបារំាង

- ខ្ទិសដូង 1 ប្រអប់ 1000 មីលីលីត្រ។
- គ្រឿងការី ៣ ស្លាបព្រា
- ភ្លៅមាន់ 10 ប្រហែលដុំ
- ខ្ទឹមបារំាង ៤ ដុំ
- ដំឡូងបារំាង ៤ ផ្លែ
- សណ្តែកដី ១ កូនចាន
- ស្ករត្នោត
- ទឹកត្រី
- អំពិលទំ
- ប៉េងបោះ
- ប្រេងឆា (សំរាប់ឆាគ្រឿងការី) 2-3 ស្លាបព្រា
1 ឆាគ្រឿងការីឲ្យឡើងហើយយើងដាក់ខ្ទិះដូងចូលគូរវាឲ្យឡើងម្ដងទៀត ដាក់សាច់មាន់ចូល ហើយ​បានដាក់ ដំឡូងបារំាង ខ្ទឹមបារំាង ប៉េងបោះ ចូល​បានតាមដោយ សណ្ដែកដី ស្ករត្កោត ទឹកត្រី អំពិលទំ រស់ជាតិទៅតាមអ្នកចូលចិត្ត ស្ងោប្រហែល ១៥ ទៅ ២០ នាទី ជាកាស្រាច់។

·   0

ផ្លែឈើមានប្រយោជន៍ដល់សុខភាព

ផ្លែឈើជាច្រើនប្រភេទដែលយើងស្គាល់តាំងពីកុមារភាពដែលអាចត្រូវបានបរិភោគជាថ្នាំប្រឆាំងនឹងមហារីក។
ជំងឺមហារីកគឺជាជំងឺមួយដែលសម្លាប់មនុស្សមិនរើសមុខនិងវ័យ។ វាក៏ជាជំងឺដែលរាលដាលដល់ផ្នែកផ្សេងៗទៀតយ៉ាងឆាប់រហ័សផងដែរ។ ប៉ុន្តែសំខាន់ជាងនេះ កត្តាអាហារនិងកត្តាបរិស្ថានគឺជាសារធាតុបង្កជំងឺមហារីកដែរប្រសិនយើងប្ររិភោគអាហារមិនស្អាតបរិស្ថានមិនល្អ។ នោះមានន័យថាយើងរស់នៅជិតនឹងជំងឺមហារីក។ ដូច្នេះតើមនុស្សម្នាក់អាចការពារបានយ៉ាងដូចម្តេច? និងមហារីកនេះ ហើយគួទទួលទានផ្លៃឈើប្រភេទណាដែលមានប្រយោជន៍ដល់សុខភាព?
#ផ្លែទទឹម
វាក៏មានអាស៊ីត Ellagic (Ellagic Acid) ដែលការពារការផ្លាស់ប្តូរកោសិកានៅក្នុងខ្លួនមនុស្ស។ រួមទាំងការទប់ស្កាត់ការលូតលាស់នៃកោសិកាមិនប្រក្រតីដែលអាចក្លាយជាកោសិកាមហារីក។
#ផ្លែកន្ទួតព្រៃ
វាមានវីតាមីន C ខ្ពស់និង មានអាស៊ីត Ellagic (Ellagic Acid) (Phyllemblic Acid) (Phenols) កន្ទួតព្រៃ គឺជាផ្លែឈើមួយដែលបានជួយការពារជំងឺមហារីកដែរ។
#ដំឡូងជ្វា
Sweet Potato សំបូរទៅដោយ វិតាមីនកាបូអ៊ីដ្រាត
fiber, វិតាមីន A, វិតាមីនC, Riboflavin (vitamin B),
Beta Carotene, (Polyphenol Anti-oxidants Caffeic Acid) (Caffeoylquinic Acid) ដែលជួយការពារជំងឺមហារីក
ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ផងដែរ។


·   0

Wednesday, December 20, 2017

មឹកឆាម្រេចខ្ចី ប្រភព FB
--------
#គ្រឿងផ្សំ
មឹកកន្លះគីឡូ ម្រេចខ្ចី១ខាំ ម្សៅឆាបន្តិច គ្រឿងផ្សំ រសជាតិ ប្រេងខ្ចង ខ្ទឹមស
- បកសំបកមឹកចេញលាងទឹកអោយស្អាត់ឆូតឆ្នូតឭរួចហាន់ដុំតូចល្មម
- ម្រេចខ្ចីលាងអោយស្អាត់ជិតតូចល្មម
- ខ្ទឹមសចិញ្ចាំអោយម៉ដ្ម
- ម្សៅឆាដាក់ទឹកកូរអោយរលាយ
- ដាក់ខ្ទះលីងអោយឈ្ងុយដាក់មឹកឆាពីបីត្រឡប់ដាក់ម្រេចខ្ចីដាក់ប្រេងខ្ចងគ្រឿងផ្សំរស់ជាតិនឹងម្សៅឆាចូលរំងាស់អោយពុះជាកាស្រេច៕

·   0

អាកាធាតុត្រជាក់ ត្រូវឆ្ងាញ់ស៊ុបមីគ្រឿងសមុទ្រ


  🥘 ស៊ុបមីជាមួយគ្រឿងសមុទ្រ
គ្រឿងផ្សំមាន
1 មឹកស្រស់ ៣ ក្បាល
2 ពងមាន់ ២ ក្រាប់
3 បង្កងស្រស់ ៣ ក្បាល ( ត្រូវបកសំបកហើយឆូតខ្នងវា)
4 ត្រីសេម៉ុន ២ ដុំ 
5 មី ១០០ក្រាម រី ១ កញ្ចប់
6 ទឹកស្អាត ២ កា
7 រំដេង ៣ ចំនិត 
8 គល់ស្លឹកគ្រៃ ២ គល់​ 
9 ស្លឹកក្រូច ២ ស្លឹក
10 ប្រហិត ៥ គ្រាប់
11​ ម្ទេស អាចម៍ឆ្មា​ ៦ គ្រាប់
12 ក្រូចឆ្មា ១ ផ្លែ
13 ជីវ៉ានស៊ុយ 
វិធីចំម្អិន ស្ងោទឹករួចដាក់ រំដេង ស្លឹកគ្រៃ ស្លឹកក្រូច ដល់ពេលទឹកពុះដាក់បង្ក មឹកស្រស់ ត្រីសេម៉ុន ប្រហិតរចាំដល់ពុះ យើងដាក់មីចូលនិងគ្រឿងរបស់វាហើយដាក់ម្ទេស ពង ហើយបិតភ្លើង ដាក់ក្រូចឆ្មា រោយជីវ៉ាន់ស៊ុយ ។

·   0

Tuesday, December 19, 2017

អាហាឆ្ងាញ់ បុកកំពឹសសណ្តែកគួរ

អាហាឆ្ងាញ់ បុកកំពឹសសណ្តែកគួរ
*គ្រឿងផ្សំមាន៖
- ប្រហុកអាំង(យកតែប្រហុកសាច់)
- កំពឹស ក្តឹបអំពិល សណ្តែកគួរ សណ្តែកដី ខ្ទឹមក្រហម
ខ្ទឹមស ម្ទេស ស្ករស ម្សៅខ្នរ។
*បន្លែផ្ទាប់មាន៖
- ម្អម ជីវែង ជីនាងវង ជីម្លូរ ត្រប់ ត្រសក់ គល់ខ្ទឹម ពពាយ។
*របៀបធ្វើ៖
- ដំបូងលាងកំពឹសឲស្អាតបានច្រើនទឹករួចដាក់វាក្នុងកញ្ចែងឲ្យ
ស្រស់ទឹកល្អសិនដើម្បីកុំឲ្យឆ្អាប
- ហើយប្រហុកអាំងវានឹងស្លឹកចេកឲ្យឈ្ងុយ
- បន្ទាប់មកបុក ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ម្សៅខ្នរ ស្ករសដាក់គ្រឿងឲចាស់បន្តិចទៅ (ជាពិសេសខ្ទឹម និងម្ទេសជួយកាត់ឆ្អាប)- បន្ទាប់មកចាំដាក់ប្រហុក ក្តឹបអំពិលចូលក្រោយ (ធ្វើបែបនេះបានបុកកំពឹសមិនខ្មៅ) បន្ទាប់ភ្លក់រស់ជាតិល្មមចាំដាក់សណ្តែកគួរក្រឡុកចូលតែកុំបុកឲបែកខ្លាំងពេកត្រឹមតែទក់ៗបានហើយ- បន្ទាប់ចុងក្រោយក្រឡុកកំពឹសចូលតែកុំបុកវាគ្រាន់យកស្លាបព្រា


ត្រលប់ទៅមកបានហើយ បន្ទាប់រោយសណ្តែកដីជាការស្រេច
- បន្លែអាចបន្ថែមតាមការចូលចិត្តទៀតបានតែកុំចោលម្អម ឲ្យសោះដូចក្នុងរូបអញ្ចឹង (រស់ជាតិហាមប្រៃ)
*បញ្ជាក់កំពិសត្រូវប្រាកដថាលាងច្រើនដងឲ្យស្អាតហើយ និងស្រស់ទឹកគ្មានទឹកមួយដំណក់បានវាមិនឆ្អាប តែបើមានទូទឹកកកអាចក្លាស់សេចោលសិនទៅហើយយកពេលមកផ្សំគ្រឿងសិនក៏បាន។
ប្រភព៖ ដារីយ៉ា ស្រលាញ់សន្តិភាព
·   0