Wednesday, December 20, 2017

អាកាធាតុត្រជាក់ ត្រូវឆ្ងាញ់ស៊ុបមីគ្រឿងសមុទ្រ

·   0


  🥘 ស៊ុបមីជាមួយគ្រឿងសមុទ្រ
គ្រឿងផ្សំមាន
1 មឹកស្រស់ ៣ ក្បាល
2 ពងមាន់ ២ ក្រាប់
3 បង្កងស្រស់ ៣ ក្បាល ( ត្រូវបកសំបកហើយឆូតខ្នងវា)
4 ត្រីសេម៉ុន ២ ដុំ 
5 មី ១០០ក្រាម រី ១ កញ្ចប់
6 ទឹកស្អាត ២ កា
7 រំដេង ៣ ចំនិត 
8 គល់ស្លឹកគ្រៃ ២ គល់​ 
9 ស្លឹកក្រូច ២ ស្លឹក
10 ប្រហិត ៥ គ្រាប់
11​ ម្ទេស អាចម៍ឆ្មា​ ៦ គ្រាប់
12 ក្រូចឆ្មា ១ ផ្លែ
13 ជីវ៉ានស៊ុយ 
វិធីចំម្អិន ស្ងោទឹករួចដាក់ រំដេង ស្លឹកគ្រៃ ស្លឹកក្រូច ដល់ពេលទឹកពុះដាក់បង្ក មឹកស្រស់ ត្រីសេម៉ុន ប្រហិតរចាំដល់ពុះ យើងដាក់មីចូលនិងគ្រឿងរបស់វាហើយដាក់ម្ទេស ពង ហើយបិតភ្លើង ដាក់ក្រូចឆ្មា រោយជីវ៉ាន់ស៊ុយ ។

Subscribe to this Blog via Email :